Tuesday, February 23, 2010

ចាស់សម័យថ្មី

ចាស់ខ្មែបូរាណមានចិត្តសុភាព

ចាស់ទុំចិត្តរាបមាយាទប្រពៃ

មិនដូចចាសខ្មែរនាសម័យថ្មី

ចាស់ណង់ឃើញស្រីងាកសឹងបាក់ករ

ខ្លួនចាស់ចិត្តព្រើលលបមើលតែក្មេង

ធម៌អាថ៌វង្វេងត្បិតចាស់សក់សរ

ធ្វើខ្លួនឥតទាស់កម្លោះអង្វរ

មើលឃើញស្រីល្អឈរស្រក់ទឹកមាត់

ធ្វើឫកដូចក្មេងលេងសុទ្ធឡានថ្មី

សប្បាយភ្លេចយាយនៅឯវត្ត

ចាស់នេះចាស់ណង់ចង់គេចវត្ត

ចាស់ហ្នឹងប្រាកដអវិជ្ជា

ដើរលេងហ៊ឺហាឡានដូរម៉ូដ

ចាយលុយរាប់កោដិតែនិងស្រី

សប្បាយភ្លេចខ្លួនពួនភ្លេចយាយ

ចាយអស់ប្រាក់ស្រីសុំបាយបាយ

តាអើយឈប់ទៅចៅសុំអង្វរ

តាមានសក់សរអាសូរដល់យាយ

តាឈប់ដើរលេងនាំក្មេងមើលងាយ

អាសួរតែយាយមានចិត្តស្មោះសរ

តារាំនិងក្មេងជ្រែងជើងចង់ដួល

ភ្លេងរ៉ក់អែនរ៉ូលតាស្រែកបន្ទរ

ភ្លេចបទសារ៉ាវ៉ាន់លេងតែឌីស្កូ

តាស្រែកបន្ទររាំទន់ជើងដៃ

ធ្វើករងិកង៉ក់ដូចព្រាប សុវត្ថិ

រាំញ៉ាក់កន្ត្រាក់លើកជើងខ្លៃ ៗ

តារាំបទរ៉ក់កាច់ក្មេងសម័យ

រាំចង្វាក់ថ្មីជាមួយស្រីស្អាត

ដោយៈ ឈន់ សុទ្ធិពង្ស បទកំណាព្យនេះតែងតាមអត្ថន័យរបស់លោក ស៊ិន ដារាវុដ

No comments:

Post a Comment