ចប់បរិញ្ញាស្នេហាតាមចោម | ||
| អីយ៉ាពីដើមកាលខ្ញុំក្រ | រស់ទាំងត្រដរខំសិក្សា | |
| ខិតខំរៀនសូត្រយកបរិញ្ញា | គ្មានទេស្នេហាកាលគ្រានោះ | ។ |
| ជិះកង់កញ្ចាស់ម៉ែទិញឱ្យ | ខ្វះមុខខ្វះក្រោយខិតខំណាស់ | |
| រៀនសូត្រមិនខ្ជិលបាត់ពីផ្ទះ | ស្វែងរកចំណេះប្រចាំកាយ | ។ |
| សំលៀកបំពាក់មិនសមរម្យ | មិនពេញនិយមអ្នកឆើតឆាយ | |
| មានតែទឹកត្រីញ៉ាំលាយបាយ | មិត្តភក្តិទាំងឡាយគេមិនក្បែរ | ។ |
| ខ្ញុំដឹងរឿងហ្នឹងតែតស៊ូ | ខឹតខំផ្តាច់ប្តូរមិនទំនែរ | |
| ព្រោះយើងគ្មានពឹងដូចរូបគេ | សម្បត្តិមានតែគឺបរិញ្ញា | ។ |
| ជាប់បរិញ្ញាប័ត្រលែងភ័យព្រួយ | ម៉ែពុកលោកជួយគ្រប់កិច្ចការ | |
| សប្បាយចិត្តណាស់នាំបរិញ្ញា | ចប់កិច្ចសិក្សាជូនម៉ែពុក | ។ |
| ម៉ែសប្បាយចិត្តសរសើរកូន | នឿយហត់បាត់សូន្យយើងផុតទុក្ខ | |
| ឪខ្ញុំពេលនេះសែនខ្ពស់មុខ | អួតប្រាប់អ្នកស្រុកពីរឿងកូន | ។ |
| ពីដើមគ្មានគេមកស្នេហ៍សោះ | ព្រោះយើងក្រៀមក្រោះមានតែខ្លួន | |
| ឥឡូវបរិញ្ញាឡើងហំហួន | មិត្តភក្តិជុំខ្លួនមកសុំស្នេហ៍ | ។ |
| តែណ្ហើយរឿងស្នេហ៍ទុកមួយដុប | អន្ធការពេលយប់កុំអាលក្បែរ | |
| ធ្វើការងារសិនកុំទំនេរ | សងគុណពុកម៉ែទើបកត្តញ្ញូ | ។ |
| ឥឡូវសន្សំលុយបានហើយ | ស្នេហ៍នៅបង្កើយលួចស៊ីញ៉ូ | |
| កូនគេអ្នកមានហ៊ានមកប្តូរ | កុំជោរ នេះគឺបរិញ្ញាប័ត្រ | ។ |
| ដោយៈ ណុប ច័ន្ទតារា Long Beach, Colifornia, U.S.A cnop@juno.com | ||
Tuesday, February 23, 2010
ចប់បរិញ្ញាស្នេហាតាមចោម
Subscribe to:
Post Comments (Atom)
No comments:
Post a Comment