ព្រះពុទ្ធឱវាទបីប្រការ | ទុកជាសាសនាព្រះជិនស្រី | |
| ប្រដៅសត្វលោកទាំងប្រុសស្រី | បានសុខសួស្តីដូចប្រាថ្នា | ។ |
| ទីមួយហាមសាងអំពើរបាប | លាមកឆ្អេះឆ្អាបគ្រប់អាត្មា | |
| ដូចជនជាប់គុកគួររអា | បានមានផល្លាគួរស្មាលា | ។ |
| កុំសាងអាក្រក់នាំក្តីទុក្ខ | បាបជាជង្រុកកម្មវេរា | |
| បីដូចស្រមោលយើងគ្រប់គ្នា | តាមគ្រប់វេលាទាំងយប់ថ្ងៃ | ។ |
| ទីពីរត្រូវសាងអំពើល្អ | កុសលបវរអចិន្ត្រៃយ៍ | |
| សន្តោសសង្គ្រោះអធ្យាស្រ័យ | ការមានតម្លៃត្រូវខ្ញីឃ្មាត | ។ |
| សាងល្អជាថ្នូរដូរយកសុខ | ជាស្បៀងកប់ទុកកុំរវាត | |
| ជាតិនេះជាតិក្រោយគ្មានទុក្ខបៀត | បុណ្យជួយគ្រប់ជាតិដល់និពាន | ។ |
| ទីបីអប់រំទូន្មានចិត្ត | ឱ្យល្អប្រណីតមិនបំពាន | |
| កុំល្មោភចង់បានមិនខ្មាសអៀន | សន្តោសត្រូវរៀនមានមេត្តា | ។ |
| ចិត្តជាប្រមុខជាប្រធាន | ទប់ចិត្តទើបមានក្តីសុខា | |
| កុំបីភ្លើតភ្លើនក្នុងទោសា | ពាលាមោហាអបាយមុខ | ។ |
| ឱវាទទាំងបីត្រូវចងចាំ | ធ្វើតាមបណ្តាំព្រះផ្តាំទុក | |
| គ្រប់ពេលវេលាជាត្រីមុខ | យើងពិតបានសុខសាន្តរៀងអើយ | |
| ដោយ ភិក្ខុ វ៉ង់ សុភស្ត | ||
Tuesday, February 23, 2010
ឱវាទព្រះពុទ្ធ
Subscribe to:
Post Comments (Atom)
សព្វបា បស្ស អករណំ កុសល្សូ ឧបសម្បទា សចិត្ត បរិយោ ទបន្នំ ឯតំ ពុទ្ធា នុសាសនំ
ReplyDelete